ព័ត៌មាន និងសេចក្តីជូនដំណឹង

សេចក្តីប្រកាសព័ត៌មានស្តីពីថវិកាបរិច្ចាគទទួលបានពីសប្បុរសជន ក្នុងខែមេសា ឆ្នាំ២០១៩

ក្នុងខែមេសា ឆ្នាំ២០១៩ មូលនិធិគន្ធបុប្ផាកម្ពុជា បានទទួលថវិកាបរិច្ចាគពីគណៈកម្មការអូឡាំពិកកម្ពុជាចំនួន ៥ ០០០ ដុល្លារអាមេរិក, សមាជិកកិត្តិយសចំនួន ៣ រូប, សមាជិកគាំទ្រ ចំនួន ១ ៤៧៦ រូប, និង សប្បុរសជនផ្សេងទៀត ចំនួន ២៧៦ រូប ដែលទទួលបានទឹកប្រាក់បរិច្ចាគសរុបចំនួន ២៨ ២៤៨ ២០០ រៀល និង ៣១ ៣៣៩ ដុល្លារអាមេរិក។ ចំនួននេះមិនគិតបញ្ចូលនូវទឹកប្រាក់ចំនួន ១,៥៧៥,៨០០ ដុល្លារអាមេរិក ដែលទទួលបានពីគ្រឹះស្ថានអង្គរ ក្នុងត្រីមាសទី១ នៃឆ្នាំ២០១៩ ទេ។
មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ ដែលតែងតែផ្តល់ការគាំទ្រ និងបរិច្ចាគនូវថវិកាសម្រាប់ទ្រទ្រង់ និងធានាឱ្យបាននូវកិច្ចដំណើរការ ប្រកបដោយចីរភាព ប្រសិទ្ធភាព និងគុណភាពរបស់មន្ទីរពេទ្យគន្ធបុប្ផាទាំង ៥ ទីតាំង សំដៅលើកកម្ពស់សុខុមាលភាពរបស់កុមារ និងទារកនៅកម្ពុជា។
______________________
ការបរិច្ចាគដោយមិនមានបង់ថ្លៃសេវា ៖
1) ធនាគារកាណាឌីយ៉ាគ្រប់សាខាទូទាំងប្រទេស
• គណនីប្រាក់រៀល៖ 001-0004517348
• គណនីប្រាក់ដុល្លារ៖ 001-0004517337
2) ធនាគារឯកទេស និងភ្នាក់ងារវេប្រាក់ Wing៖
• គណនីប្រាក់រៀល៖ 5559
• គណនីប្រាក់ដុល្លារ៖5558
3) ធនាគារអេស៊ីលីដា
• គណនីប្រាក់រៀល៖ 00010341273813
• គណនីប្រាក់ដុល្លារ៖ 00010341273824
4) ធនាគារ ABA
• គណនីប្រាក់រៀល៖ 000791704
• គណនីប្រាក់ដុល្លារ៖ 000791702
5) លេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា៖
• ច្រកចេញចូលតែមួយនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
• លេខទូរស័ព្ទ 061 701 111 / 096 701 1111