ព័ត៌មាន និងសេចក្តីជូនដំណឹង

សេចក្តីប្រកាសព័ត៌មានស្តីពីថវិកាបរិច្ចាគទទួលបានពីសប្បុរសជននានា ក្នុងខែមីនា និងត្រីមាសទី១ ឆ្នាំ២០១៩

ក្នុងខែមីនា ឆ្នាំ២០១៩ មូលនិធិគន្ធបុប្ផាកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាស្ថាបនិក និងជាប្រធានកិត្តិយស បានទទួលថវិកាបរិច្ចាគពីសប្បុរសជននានា នូវទឹកប្រាក់សរុបចំនួន 120,755,000 រៀល និង 54,735 ដុល្លារអាមេរិក។ បន្ថែមពីនេះ មូលនិធិគន្ធបុប្ផាកម្ពុជាបានផ្ទេរថវិកាចំនួន 2,188,888 ដុល្លារអាមេរិក ជូនទៅមន្ទីរពេទ្យគន្ធបុប្ផា តាមសំណើរបស់មន្ទីរពេទ្យដើម្បីយកទៅប្រើប្រាស់ ក្នុងការពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺ ដោយមិនគិតថ្លៃ និងប្រកបដោយគុណភាព។
សម្រាប់រយៈពេល ០៣ខែ ដើមឆ្នាំ២០១៩ នេះ មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានការចូលរួមជាសមាជិកកិត្តិយស និងសមាជិកគំាទ្រ សរុបចំនួន 2,388 រូប ដែលមានទឹកប្រាក់សរុបចំនួន 284,514,600 រៀល និង 2,311,241 ដុល្លារអាមេរិក បន្ថែមពីលើទឹកប្រាក់ដែលមូលនិធិគន្ធបុប្ផាកម្ពុជាទទួលបានពីគ្រឹះស្ថាន-អង្គរចំនួន 1,378,492 ដុល្លារអាមេរិក ដែលជាការកាត់កម្រៃពីថ្លៃសំបុត្រចូលទស្សនាតំបន់រមណីយដ្ឋានអង្គរ ក្នុងត្រីមាសទី០៤ ឆ្នាំ២០១៨។
មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ ដែលតែងតែផ្តល់ការគាំទ្រ និងបរិច្ចាគនូវថវិកាសម្រាប់ទ្រទ្រង់ និងធានាឱ្យបាននូវកិច្ចដំណើរការ ប្រកបដោយចីរភាព ប្រសិទ្ធភាព និងគុណភាពរបស់មន្ទីរពេទ្យគន្ធបុប្ផាទាំង ៥ ទីតាំង សំដៅលើកកម្ពស់សុខុមាលភាពរបស់កុមារ និងទារកនៅកម្ពុជា។