ព័ត៌មាន និងសេចក្តីជូនដំណឹង

ហាងនំបុ័ងប្រ៊េដថកកម្ពុជា​ បរិច្ចាគ ១០ ៨៥០ ៣០០រៀល ជូនមូលនិធិគន្ធបុប្ផាកម្ពុជា

នៅព្រឹកថ្ងៃចន្ទ ៧រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩នេះ, មូលនិធិគន្ធបុប្ផាកម្ពុជាបានទទួលថវិកាបរិច្ចាគចំនួន ១០ ៨៥០ ៣០០ (ដប់លាន ប្រាំបីរយហាសិបពាន់ បីរយ) រៀល ពីហាងនំបុ័ងប្រ៊េដថកកម្ពុជា។ ថវិកានេះទទួលបានតាមរយៈការផ្ដួចផ្ដើមបង្កើតយុទ្ធនាការកាត់៣% នៃការលក់ភេសជ្ជៈរបស់ហាងនំបុ័ងប្រ៊េដថកកម្ពុជាប្រចាំឆ្នាំ២០១៨ ដោយហាងនំបុ័ងសន្យាថានឹងបន្តយុទ្ធនាការនេះនៅឆ្នាំបន្តបន្ទាប់ទៀត។

មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចផ្ដួចផ្ដើមរបស់ហាងនំបុ័ងប្រ៊េដថកកម្ពុជា​ ដើម្បីកៀរគរថវិកាបរិច្ចាគពីអតិថិជនរបស់ខ្លួន ក្នុងគោលដៅរួមគ្នាជាមួយមូលនិធិគន្ធបុប្ផាកម្ពុជាដែលជាមូលនិធិផ្លូវការ។ សូមរួមគ្នានាំភាពញញឹមដល់កុមារដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា។

សូមជម្រាបជូនថា បច្ចុប្បន្ន មូលនិធិគន្ធបុប្ផាកម្ពុជាទទួលសមាជិកពីរប្រភេទគឺ៖ ១).សមាជិកកិត្តិយសដោយបរិច្ចាគចាប់ពី ២០ ០០០ ០០០ (ម្ភៃលាន) រៀល ឬ ៥ ០០០ (ប្រាំពាន់) ដុល្លារអាមេរិក ក្នុងមួយឆ្នាំ និង ២).សមាជិកគាំទ្រដោយបរិច្ចាគចាប់ពី ៥ ០០០ (ប្រាំពាន់ ) រៀល ក្នុងមួយខែ ឬ ៦០ ០០០ (ប្រាំមួយម៉ឺន )រៀល ក្នុងមួយឆ្នាំ។
______________________
ការបរិច្ចាគចូលជាសមាជិកដោយមិនមានបង់ថ្លៃសេវាតាមរយៈ
១). ធនាគារកាណាឌីយ៉ា
• គណនីប្រាក់រៀល៖ 001-0004517348
• គណនីប្រាក់ដុល្លារ៖ 001-0004517337
២). ធនាគារឯកទេស និងភ្នាក់ងារវេប្រាក់ Wing៖
• គណនីប្រាក់រៀល៖ 5559
• គណនីប្រាក់ដុល្លារ៖5558
៣). ធនាគារអេស៊ីលីដា
• គណនីប្រាក់រៀល៖ 00010341273813
• គណនីប្រាក់ដុល្លារ៖ 00010341273824
៤). ធនាគារ ABA
• គណនីប្រាក់រៀល៖ 000791704
• គណនីប្រាក់ដុល្លារ៖ 000791702
លេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា៖
– ច្រកចេញចូលតែមួយនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
– លេខទូរស័ព្ទ 061 701 111 / 096 701 1111