ព័ត៌មាន និងសេចក្តីជូនដំណឹង

អគារថ្មីកម្ពស់បីជាន់របស់មន្ទីរពេទ្យគន្ធបុប្ផាជិតរួចរាល់ហើយក្នុងការបង្កើនការជួយសង្គ្រោះកុមារ

កាលពីព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩ ក្រុមការងារលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជាបានចុះពិនិត្យមើលវឌ្ឍនភាពនៃដំណើរការសាងសង់អគារថ្មីរបស់មន្ទីរពេទ្យគន្ធបុប្ផាដែលមានកម្ពស់បីជាន់នៅលើទីតាំងមន្ទីរពេទ្យគន្ធបុប្ផាទី១ នៅក្បែរវត្តភ្នំ ក្នុងនោះរួមមានបន្ទប់វះកាត់ជំងឺបេះដូង (Open-heart Surgery), បន្ទប់សង្គ្រោះជំងឺកម្រិតធ្ងន់, បន្ទប់សម្រាកព្យាបាលមុន និងក្រោយវះកាត់, និងបន្ទប់ព្យាបាលផ្សេងៗទៀត ដែលនឹងត្រូវដាក់សម្ពោធឱ្យដំណើរការនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩ ខាងមុខនេះ ដើម្បីបង្កើនការជួយសង្គ្រោះ និងព្យាបាលកុមារកម្ពុជាឱ្យកាន់តែប្រសើរឡើងថែមទៀត។

ដូច្នេះ​ ដើម្បីចូលរួមនាំមកនូវភាពញញឹមដល់កុមារដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា, មូលនិធិគន្ធបុប្ផាកម្ពុជា សូមបន្តអំពាវនាវដល់សម្ដេច ឯកឧត្តម លោកជំទាវ អ្នកឧកញ្ញ៉ា លោកឧកញ្ញ៉ា លោក លោកស្រី អ្នកនាងកញ្ញា ចូលរួមបរិច្ចាគជាសមាជិករបស់មូលនិធិគន្ធបុប្ផាកម្ពុជា​ ដែលជាមូលនិធិផ្លូវការ បង្កើតឡើងដោយរាជរដ្ឋាភិបាល និងសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ ដើម្បីកៀរគរអំណោយ ឧបត្ថមធន និងវិភាគទានពីប្រភពស្របច្បាប់នានា ធានាចីរភាពនៃប្រភពចំណូលសម្រាប់ទ្រទ្រង់ផ្នែកហិរញ្ញវត្ថុចំពោះមន្ទីរពេទ្យគន្ធបុប្ផា ឱ្យអាចដំណើរការជាប្រក្រតី ប្រកបដោយនិរន្តរភាព។
______________________
ការបរិច្ចាគចូលជាសមាជិកដោយមិនមានបង់ថ្លៃសេវាតាមរយៈ
1) ធនាគារកាណាឌីយ៉ា
• គណនីប្រាក់រៀល៖ 001-0004517348
• គណនីប្រាក់ដុល្លារ៖ 001-0004517337
2) ធនាគារឯកទេស និងភ្នាក់ងារវេប្រាក់ Wing៖
• គណនីប្រាក់រៀល៖ 5559
• គណនីប្រាក់ដុល្លារ៖5558
3) ធនាគារអេស៊ីលីដា
• គណនីប្រាក់រៀល៖ 00010341273813
• គណនីប្រាក់ដុល្លារ៖ 00010341273824
4) ធនាគារ ABA
• គណនីប្រាក់រៀល៖ 000791704
• គណនីប្រាក់ដុល្លារ៖ 000791702
លេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា៖
– ច្រកចេញចូលតែមួយនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
– លេខទូរស័ព្ទ 061 701 111 / 096 701 1111