ព័ត៌មាន និងសេចក្តីជូនដំណឹង

អាគារថ្មី ដែលកំពុងសាងសង់សម្រាប់បម្រើដល់ការវះកាត់ជំងឺបេះដូងនៅលើទីតាំងមន្ទីរពេទ្យគន្ធបុប្ផាទីមួយ ត្រូវបានសាងសង់រួចរាល់នៅក្នុងកំឡុងខែសីហា ឆ្នាំ២០១៩ ខាងមុខ

ជំងឺពាក់ព័ន្ធនឹងបេះដូងជាជំងឺកាចសាហាវមួយដែលបាននិងកំពុងតែវាយលុកកុមារកម្ពុជា។ តាមតួលេខពីមន្ទីរពេទ្យជ័យវរ័្មនទី៧ ខេត្តសៀមរាបតែមួយ បានបញ្ជាក់ថាមានកុមារកម្ពុជាជិតបួនពាន់នាក់ទៅហើយ កំពុងតែស្ថិតក្នុងបញ្ជីរងចាំដើម្បីទទួលបាននូវការវះកាត់បេះដូងដោយឥតគិតថ្លៃ ដែលក្នុងចំណោមនោះ មានកុមារតែពីរនាក់ប៉ុណ្នោះក្នុងមួយថ្ងៃ ទទួលបាននូវការវះកាត់។ យ៉ាងណាក៏ដោយ ចំនួនកុមារដែលអាចទទួលបានការវះកាត់បេះដូងនឹងមានការកើនទ្វេដងនៅពេលដែលអាគារថ្មី ដែលកំពុងសាងសង់សម្រាប់បម្រើដល់ការវះកាត់ជំងឺបេះដូងនៅលើទីតាំងមន្ទីរពេទ្យគន្ធបុប្ផាទីមួយ ត្រូវបានសាងសង់រួចរាល់នៅក្នុងកំឡុងខែសីហា ឆ្នាំ២០១៩ ខាងមុខ។
ដូចនេះ សូមចូលរួមជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីភាពញញឹមរបស់កុមារកម្ពុជា តាមរយៈការបរិច្ចាគតាមមធ្យោបាយណាមួយដែលមានភាពងាយស្រួលសម្រាប់លោកអ្នក។

____________________________________
សម្រាប់ព័ត៌មានលំអិត
– ការបរិច្ចាគតាមរយៈធនាគារកាណាឌីយ៉ា៖ លេខគណនីប្រាក់រៀល ០០១-០០០៤៥១៧៣៤៨ និងលេខគណនីប្រាក់ដុល្លារ ០០១-០០០៤៥១៧៣៣៧
– ការបរិច្ចាគតាមរយៈសេវាផ្ទេរប្រាក់ Wing ដោយមិនគិតថ្លៃសេវា៖ លេខកូដសម្រាប់ប្រាក់រៀល ៥៥៥៩ និងសម្រាប់ប្រាក់ដុល្លារ ៥៥៥៨
– ទំនាក់ទំនងលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា៖ ច្រកចេញចូលតែមួយនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ផ្លូវលេខ៩២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។ ទូរស័ព្ទលេខ៖ 061 701 111, 096 701 1111