ព័ត៌មាន និងសេចក្តីជូនដំណឹង

អ្នកស្រីលន់​ នីតា​ បាននាំថវិកាផ្ទាល់របស់​ខ្លួនចំនួន​ ៥០០​ ដុល្លារអាមេរិក​ មកបរិច្ចាគ​ជូនមូលនិធិគន្ធបុប្ផាកម្ពុជា

នៅព្រឹកថ្ងៃចន្ទ​ ១៣រោច​ ខែមាឃ​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស.២៥៦២​ ត្រូវនឹងថ្ងៃទី០៤​ ខែមីនា​ ឆ្នាំ២០១៩​ លោក​ លឹម​ ប៊ុនឡេង​ និងអ្នកស្រីលន់​ នីតា​ បាននាំថវិកាផ្ទាល់របស់​ខ្លួនចំនួន​ ៥០០​ ដុល្លារអាមេរិក​ មកបរិច្ចាគ​ជូនមូលនិធិគន្ធបុប្ផាកម្ពុជា។ ការបរិច្ចាគនេះកើតឡើង ដោយសាតែទឹកចិត្តអាណិត​ស្រលាញ់កុមារ ​ក៏ដូចជាចង់ឃេីញ​មន្ទីរពេទ្យគន្ធបុប្ផាបន្ត​ប្រតិបត្តការពិនិត្យ ពិគ្រោះ និងព្យាបាលកុមារដោយឥតគិតថ្លៃ និងប្រកបដោយ​គុណភាព។

មូលនិធិគន្ធបុប្ផាកម្ពុជា​ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ​លោកលឹម ប៊ុនឡេង​ និងភរិយា ចំពោះ​ទឹកចិត្តសប្បុរស​ធម៌​នេះ និងសូមជូនពរឱ្យ​ជូបប្រទះ​តែ​សេច​ក្តីសុខ​ សេចក្តីចម្រេីនជានិចនិរន្តរ៍។
_______________________________________
សម្រាប់ព័ត៌មានលំអិត
– ការបរិច្ចាគតាមរយៈធនាគារកាណាឌីយ៉ា៖ លេខគណនីប្រាក់រៀល ០០១-០០០៤៥១៧៣៤៨ និងលេខគណនីប្រាក់ដុល្លារ ០០១-០០០៤៥១៧៣៣៧
– ការបរិច្ចាគតាមរយៈសេវាផ្ទេរប្រាក់ Wing ដោយមិនគិតថ្លៃសេវា៖ លេខកូដសម្រាប់ប្រាក់រៀល ៥៥៥៩ និងសម្រាប់ប្រាក់ដុល្លារ ៥៥៥៨
– ទំនាក់ទំនងលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា៖ ច្រកចេញចូលតែមួយនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ផ្លូវលេខ៩២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។ ទូរស័ព្ទលេខ៖ 061 701 111, 096 701 1111