ព័ត៌មាន និងសេចក្តីជូនដំណឹង

ឯកឧត្ដម មុន្នី ហោរ៉ាត នាយកទីចាត់ការបំភ័ន្តអក្ខរៈ អគ្គបញ្ជាការដ្ឋាន បាននាំមកនូវថវិកាបរិច្ចាគចំនួន ៦,៧២០,០០០ (ប្រាំមួយលាន ប្រាំពីរសែន ពីរម៉ឺន) រៀល មកប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា

នៅថ្ងៃច័ន្ទ ១២កើត ខែកត្តិក ឆ្នាំច សំរិទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ឯកឧត្ដម មុន្នី ហោរ៉ាត នាយកទីចាត់ការបំភ័ន្តអក្ខរៈ អគ្គបញ្ជាការដ្ឋាន បាននាំមកនូវថវិកាបរិច្ចាគចំនួន ៦,៧២០,០០០ (ប្រាំមួយលាន ប្រាំពីរសែន ពីរម៉ឺន) រៀល មកប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា នៅច្រកចេញចូលតែមួយនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ការចូលរួមថ្ងៃនេះ សបញ្ជាក់ថាទោះបីជាកងយុទ្ធពលខេមរភូមិន្ទរវល់ក្នុងកិច្ចការពារជាតិ មាតុភូមិយ៉ាងណាក៏ដោយ ក៏ពួកគាត់បានចំណាយពេលវេលាដ៏មានតម្លៃ និងថិវិកាផ្ទាល់ខ្លួន ចូលរួមជាមួយ “មូលនិធិគន្ធបុប្ផាកម្ពុជា” ដែលជារបស់អ្នករាល់គ្នា និងសម្រាប់កុមារគ្រប់រូប ក្នុងការនាំមកនូវភាពញញឹមដល់កុមារដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា។
“មូលនិធិគន្ធបុប្ផាកម្ពុជា ” សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅជូនចំពោះឯកឧត្ដមនាយក និងសហការី ដែលបានចំណាយពេលវេលាដ៏មានតម្លៃ និងធនធានថវិកាផ្ទាល់ខ្លួន ចូលរួមជាមួយ “មូលនិធិគន្ធបុប្ផាកម្ពុជា ” និងសូមជូនពរជួបប្រទះតែពុទ្ធពរបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ។
“មូលនិធិគន្ធបុប្ផាកម្ពុជា” ដែលជាអង្គភាពស្របច្បាប់តែមួយគត់នៅក្នុងព្រះរាជាណាចក្រកម្ពុជាក្នុងការប្រមូលថវិកាបរិច្ចាគដើម្បីទ្រទ្រង់ដល់កិច្ចដំណើរការដល់មន្ទីរពេទ្យគន្ធបុប្ផា សូមបន្តលើកទឹកចិត្តដល់ទាំងរូបវ័ន្ត និងនីតិបុគ្គលដើម្បីកៀរគរនូវថវិកាបរិច្ចាគពីគ្រប់ប្រភពស្របច្បាប់នានាទាំងក្នុង និងក្រៅប្រទេស សម្រាប់គោលដៅនៃការធានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ព្រមទាំងធានាថាកុមារកម្ពុជានឹងបន្ដទទួលបានការធានានូវការគាំពារផ្នែកសុខភាពប្រកបដោយគុណភាព និងដោយមិនគិតថ្លៃ។
សូមរួមគ្នាដើម្បីនាំមកនូវភាពញញឹមដល់កុមារដែលជាអនាគត់ដ៏ភ្លឺស្វាងរបស់កម្ពុជា។
_______________________________________
សម្រាប់ព័ត៌មានលំអិត
– ការបរិច្ចាគតាមរយៈធនាគារកាណាឌីយ៉ា៖ លេខគណនីប្រាក់រៀល ០០១-០០០៤៥១៧៣៤៨ និងលេខគណនីប្រាក់ដុល្លារ ០០១-០០០៤៥១៧៣៣៧
– ការបរិច្ចាគតាមរយៈសេវាផ្ទេរប្រាក់ Wing ដោយមិនគិតថ្លៃសេវា៖ លេខកូដសម្រាប់ប្រាក់រៀល ៥៥៥៩ និងសម្រាប់ប្រាក់ដុល្លារ ៥៥៥៨
– ទំនាក់ទំនងលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា៖ ច្រកចេញចូលតែមួយនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ផ្លូវលេខ៩២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។ ទូរស័ព្ទលេខ៖ 061 701 111, 096 701 1111, 090 888 072