ព័ត៌មាន និងសេចក្តីជូនដំណឹង

ឯកឧត្តមកែវ វណ្ណណូ ព្រមទាំងសហការី មកពីបញ្ជាការដ្ឋានកងទ័ពជើងអាកាសនៃកងយុទ្ធពលខេមរភូមិន្ទបាននាំមកនូវថវិកាមកចំនួន ៦០,៥៤០,០០០ រៀល បរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា

នៅព្រឹកថ្ងៃពុធ ១រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ នេះ ឯកឧត្តមកែវ វណ្ណណូ ព្រមទាំងសហការី មកពីបញ្ជាការដ្ឋានកងទ័ពជើងអាកាសនៃកងយុទ្ធពលខេមរភូមិន្ទបាននាំមកនូវថវិកាមកចំនួន ៦០,៥៤០,០០០ រៀល បរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា។ នេះសបញ្ជាក់ថាបងប្អូនកងទ័ពជើងអាកាសទាំងអស់មិនត្រឹមតែបានចំណាយពេលវេលាក្នុងការការពារជាតិមាតុភូមិប៉ុណ្ណោះទេ ថែមទាំងបានចំណាយថវិកាផ្ទាល់ខ្លួនចូលរួមជាមួយមូលនិធិគន្ធបុប្ផាកម្ពុជាក្នុងការនាំមកនូវភាពញញឹមដល់កុមារកម្ពុជាផង។
_______________________________________
សម្រាប់ព័ត៌មានលំអិត
– ការបរិច្ចាគតាមរយៈធនាគារកាណាឌីយ៉ា៖ លេខគណនីប្រាក់រៀល ០០១-០០០៤៥១៧៣៤៨ និងលេខគណនីប្រាក់ដុល្លារ ០០១-០០០៤៥១៧៣៣៧
– ការបរិច្ចាគតាមរយៈសេវាផ្ទេរប្រាក់ Wing ដោយមិនគិតថ្លៃសេវា៖ លេខកូដសម្រាប់ប្រាក់រៀល ៥៥៥៩ និងសម្រាប់ប្រាក់ដុល្លារ ៥៥៥៨
ទំនាក់ទំនងលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា៖ ច្រកចេញចូលតែមួយនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ផ្លូវលេខ៩២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។ ទូរស័ព្ទលេខ៖ 061 701 111, 096 701 1111