ព័ត៌មាន និងសេចក្តីជូនដំណឹង

ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ ប្រធានលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា បានដឹកនាំក្រុមការងារទៅទទួលវិភាគទានសប្បុរសធម៌ចំនួន៧៥,០០០,០០០

នៅព្រឹកថ្ងៃអង្គារ ១៤កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃ១៩ ខែមីនា ឆ្នាំ២០១៩, ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ ប្រធានលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា បានដឹកនាំក្រុមការងារទៅទទួលវិភាគទានសប្បុរសធម៌ចំនួន៧៥,០០០,០០០ (ចិតសិបប្រាំលាន)រៀល ពីឯកឧត្តម ឧត្តមនាវីឯក ស្រ៊ុន សារឿន មេបញ្ជាការរងកងទ័ពជើងទឹក មេបញ្ជាការបញ្ជាការដ្ឋានការពារកោះ ឆ្នេរ និងសហការី នៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ ដែលជាការរួមចំណែកមួយដ៏សំខាន់ជាមួយមូលនិធិគន្ធបុប្ផាកម្ពុជាក្នុងការនាំមកនូវភាពញញឹមដល់កុមារ ដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា។
មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តម ឧត្តមនាវីឯក មេបញ្ជាការរងកងទ័ពជើងទឹក និងសហការី ដែលមិនត្រឹមតែបានការពារកោះ ឆ្នេរ ប៉ុណ្ណោះទេ ថែមទាំងបានចំណាយពេលវេលាដ៏មមាញឹក និងមានតម្លៃគិតគូរដល់សុខមាលភាពរបស់កុមារកម្ពុជាទៀតផង។
_______________________________________
សម្រាប់ព័ត៌មានលំអិត
– ការបរិច្ចាគតាមរយៈធនាគារកាណាឌីយ៉ា៖ លេខគណនីប្រាក់រៀល ០០១-០០០៤៥១៧៣៤៨ និងលេខគណនីប្រាក់ដុល្លារ ០០១-០០០៤៥១៧៣៣៧
– ការបរិច្ចាគតាមរយៈសេវាផ្ទេរប្រាក់ Wing ដោយមិនគិតថ្លៃសេវា៖ លេខកូដសម្រាប់ប្រាក់រៀល ៥៥៥៩ និងសម្រាប់ប្រាក់ដុល្លារ ៥៥៥៨
ទំនាក់ទំនងលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា៖ ច្រកចេញចូលតែមួយនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ផ្លូវលេខ៩២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។ ទូរស័ព្ទលេខ៖ 061 701 111, 096 701 1111