ព័ត៌មាន និងសេចក្តីជូនដំណឹង

ឯកឧត្តម ចន ណារិទ្ធ អគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម និងជាប្រធានលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ ក្រុងសៀមរាប ខេត្តសៀមរាប

កាលពីពេលថ្មីៗនេះ ឯកឧត្តម ចន ណារិទ្ធ អគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម និងជាប្រធានលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ ក្រុងសៀមរាប ខេត្តសៀមរាប ដែលនៅក្នុងដំណើរទស្សនកិច្ចនោះ ឯកឧត្តមបានជួបពិភាក្សាការងារជាមួយគណៈគ្រប់គ្រងមន្ទីរពេទ្យ និងបានពិនិត្យមើលស្ថានភាពទូទៅនៃមន្ទីរពេទ្យ ព្រមទាំងបានសួរសុខទុក្ខអ្នកជម្ងឺ ដែលកំពុងសម្រាកព្យាបាលនៅទីនោះ ដោយរួមមានស្រ្តីឆ្លងទន្លេ និងកុមារ។ នៅក្នុងឱកាសនោះដែរ ឯកឧត្តមក៏បានជួបពិភាក្សាជាមួយប្រធានថ្មីនៃមូលនិធិគន្ធបុប្ផាស្វីស, ប្រធានទីភ្នាក់ងារអភិវឌ្ឍន៍ស្វីស និងឯកអគ្គរដ្ឋទូតសហព័ន្ធស្វីសប្រចាំព្រះរាជាណាចក្រកម្ពុជាក្នុងគោលដៅស្វែងយល់ពីគ្នាទៅវិញទៅមក និងបង្កើនកិច្ចសហប្រតិបត្តិការឱ្យកាន់តែប្រសើរ។