ព័ត៌មាន និងសេចក្តីជូនដំណឹង

ឯកឧត្តម ហាំង តុលា អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ នៃក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ និងសហការី បាននាំមកនូវថវិកាចំនួន ២០,០០០ដុល្លារ ដែលសប្បុរសជនបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា

នារសៀលថ្ងៃពុធ ១រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ នេះ ឯកឧត្តម ហាំង តុលា អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ នៃក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ និងសហការី បាននាំមកនូវថវិកាចំនួន ២០,០០០ដុល្លារ ដែលសប្បុរសជនបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជាតាមរយៈ​សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មកប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដែលក្នុងនោះទឺកប្រាក់ ១០,០០០ ដុល្លារជាការបរិច្ចាគដោយលោក វ័ង សេន អគ្គនាយកក្រុមហ៊ុនចេងឌូបាយី និង១០,០០០ដុល្លារទៀតជាការបរិច្ចាគដោយលោក លី ផាំងជីង ម្ចាស់ភាគហ៊ុន ក្រុមហ៊ុនចេងឌូបាយី។ នេះសបញ្ជាក់ថាសប្បុរសជន​កាន់​តែច្រើនឡើងៗបានចូលរួមជាមួយមូលនិធិគន្ធបុប្ផាកម្ពុជាក្នុងការនាំមកនូវភាពញញឹមដល់កុមារកម្ពុជា។
មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោក វ័ង សេន និងលោក លី ផាំងជីង ចំពោះទឹកចិចត្តសប្បុរសធម៌នេះ។
____________________________________
សម្រាប់ព័ត៌មានលំអិត
– ការបរិច្ចាគតាមរយៈធនាគារកាណាឌីយ៉ា៖ លេខគណនីប្រាក់រៀល ០០១-០០០៤៥១៧៣៤៨ និងលេខគណនីប្រាក់ដុល្លារ ០០១-០០០៤៥១៧៣៣៧
– ការបរិច្ចាគតាមរយៈសេវាផ្ទេរប្រាក់ Wing ដោយមិនគិតថ្លៃសេវា៖ លេខកូដសម្រាប់ប្រាក់រៀល ៥៥៥៩ និងសម្រាប់ប្រាក់ដុល្លារ ៥៥៥៨
ទំនាក់ទំនងលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា៖ ច្រកចេញចូលតែមួយនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ផ្លូវលេខ៩២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។ ទូរស័ព្ទលេខ៖ 061 701 111, 096 701 1111