ព័ត៌មាន និងសេចក្តីជូនដំណឹង

ឯកឧត្តម ឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការរង កងទ័ពជើងទឹក និងជាមេបញ្ជាការមូលដ្ឋានសមុទ្រ ព្រមទាំងនាយនាវី ពលនាវិកមូលដ្ឋានសមុទ្របាននាំយកថវិកាចំនួន ៦០,០០០,០០០ (ហុកសិបលាន) រៀល មកប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា នៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ

នៅរសៀលថ្ងៃ២៩ មករា ឆ្នាំ២០១៩នេះ ឯកឧត្តម ឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការរង កងទ័ពជើងទឹក និងជាមេបញ្ជាការមូលដ្ឋានសមុទ្រ ព្រមទាំងនាយនាវី ពលនាវិកមូលដ្ឋានសមុទ្របាននាំយកថវិកាចំនួន ៦០,០០០,០០០ (ហុកសិបលាន) រៀល មកប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា នៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ។
មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះឯកឧត្តម ឧត្តមនាវីឯក ព្រមទាំងសហការី ដែលបានចូលរួមជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីនាំមកនូវភាពញញឹមដល់កុមារ ដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា។
មូលនិធិគន្ធបុប្ផាកម្ពុជា សូមបន្តអំពាវនាវ និងលើកទឹកចិត្តដល់សប្បុរសជននានា ទាំងក្នុងប្រទេស និងក្រៅប្រទេស មេត្តាចូលរួមជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា ដែលជារបស់យើងគ្រប់គ្នា និងសម្រាប់កុមារគ្រប់រូបដែលរស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
_______________________________________
សម្រាប់ព័ត៌មានលំអិត
– ការបរិច្ចាគតាមរយៈធនាគារកាណាឌីយ៉ា៖ លេខគណនីប្រាក់រៀល ០០១-០០០៤៥១៧៣៤៨ និងលេខគណនីប្រាក់ដុល្លារ ០០១-០០០៤៥១៧៣៣៧
– ការបរិច្ចាគតាមរយៈសេវាផ្ទេរប្រាក់ Wing ដោយមិនគិតថ្លៃសេវា៖ លេខកូដសម្រាប់ប្រាក់រៀល ៥៥៥៩ និងសម្រាប់ប្រាក់ដុល្លារ ៥៥៥៨
– ទំនាក់ទំនងលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា៖ ច្រកចេញចូលតែមួយនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ផ្លូវលេខ៩២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។ ទូរស័ព្ទលេខ៖ 061 701 111, 096 701 1111