ព័ត៌មាន និងសេចក្តីជូនដំណឹង

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បាននាំមកនូវថវិកាចំនួន​ ៥​ ០០០ (ប្រាំពាន់)ដុល្លារអាមេរិក បរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា តាមរយៈឯកឧត្តម ឃួន លឹមឈាន់

កាលពីពេលថ្មីៗនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បាននាំមកនូវថវិកាចំនួន​ ៥​ ០០០ (ប្រាំពាន់)ដុល្លារអាមេរិក បរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា តាមរយៈឯកឧត្តម ឃួន លឹមឈាន់ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការរក្សានូវនិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផាទាំងប្រាំទីតាំងនៅកម្ពុជា។
មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ចំពោះទឹកចិត្ត សប្បុរសធម៌នេះ ហើយក៏សូមបន្តអំពាវនាវដល់ពលរដ្ឋគ្រប់រូបឱ្យចូលរួមជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា ឱ្យបានកាន់ផុសផុលបន្ថែមទៀត​ដោយឈរលើទស្សន:ខ្មែរជួយខ្មែរ ក្នុងគោលដៅរួមចំណែកបន្តនិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងការទទួលពិនិត្យ ពិគ្រោះ និងព្យាបាលកុមារ ប្រកបដោយគុណភាព និងឥតគិតថ្លៃ។
______________________
ការបរិច្ចាគដោយមិនមានបង់ថ្លៃសេវា ៖
1) ធនាគារកាណាឌីយ៉ាគ្រប់សាខាទូទាំងប្រទេស
• គណនីយប្រាក់រៀល ០០១-០០០៤៥១៧៣៤៨
•គណនីយប្រាក់ដុល្លារ ០០១-០០០៤៥១៧៣៣៧
2) ធនាគារឯកទេស និងភ្នាក់ងារវេប្រាក់ Wing៖
•គណនីយប្រាក់រៀល ៥៥៥៩
•គណនីយប្រាក់ដុល្លារ ៥៥៥៨
3) លេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា៖
•ច្រកចេញចូលតែមួយនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
•លេខទូរស័ព្ទ 061 701 111 / 096 701 1111